Sleep mode មានការរំខាន
Sleep mode មានភាពរំខានបណ្ដាលឲ្យកុំព្យូទ័រ walk up នៅពេលលោកអ្នកចុច keyboard mousetouchpad ឫ device ណាមួយផ្សេងទៀត ។

ដើម្បីបញ្ជាក់ឲ្យដឹងថា device ណាមួយអាចរំខានដល់ sleep mode សូមចុច Windows key + R key បន្ទាប់មកសរសេរ powercfg –devicequerywake_arme នៅក្នុង Run ។

លោកអ្នកអាចត្រួតពិនិត្យមើល device ទាំងនោះដោយចុច Widows key + R key ហើយសរសេរ devmgmt.msc នៅក្នុង Run ។ នៅក្នុង Device Manager សូមស្វែងរក device ដែលបានបង្ហាញខាងលើបន្ទាប់មក double-click លើ device នោះហើយជ្រើសរើសយក Power Management បន្ទាប់មកដកសញ្ញា (√) ចេញពីប្រអប់ដែលមានទាំងអស់នោះកុំព្យូទ័ររបស់លោកអ្នកនឹងស្ថិតនៅក្នុងស្ថានភាព Sleep mode រហូតដល់លោកអ្នកចុចប៊ូតុង Power ទើបវាដំណើរការធម្មតាវិញ ។

